RentReliefBanner 

តើអ្នកត្រូវការជំនួយក្នុងការទូទាត់ប្រាក់ជួលទេ។


កម្មវិធីជំនួយជួលបន្ទាន់


បើអ្នកបានដាក់ពាក្យចូលរួមកម្មវិធីនេះ ហើយត្រូវបានកម្មវិធីព្រមផ្តល់ជំនួយ ឬបើអ្នកបានដាក់ពាក្យរួចហើយ ប៉ុន្តែមិនទាន់ឮការឆ្លើយតបនៅឡើយ៖ សូមកុំដាក់ពាក្យម្តងទៀត! ការធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងកម្មវិធីនេះ នឹងត្រូវយកមកអនុវត្តចំពោះពាក្យសុំរបស់អ្នក។ សូមទាក់ទងភ្នាក់ងារ CAA របស់អ្នកបើអ្នកមានសំណួរ។

 

កម្មវិធីជំនួយជួយបង់ថ្លៃជួលផ្ទះបន្ទាន់របស់រដ្ឋម៉េន ផ្តល់ជំនួយសង្គ្រោះ សម្រាប់ការបង់ថ្លៃជួលផ្ទះ និងថ្លៃទឹកភ្លើង ដើម្បីជួយអ្នកជួលផ្ទះ ដែលមានសិទ្ធិទទួលបានជំនួយពីកម្មវិធីនេះ។ ទីភ្នាក់ងារសកម្មភាពសហគមន៍របស់រដ្ឋម៉េន នឹងពិនិត្យមើលពាក្យសុំ ពិនិត្យមើលភាពអាចទទួលបានជំនួយ និងដំណើរការទូទាត់ប្រាក់ សម្រាប់ថ្លៃចំណាយទាំងឡាយ ជំនួសម្ចាស់ផ្ទះ។

 


សិទ្ធិទទួលបាន


អ្នកដាក់ពាក្យសុំភតិកៈត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់នេះដើម្បីយកមកពិចារណាសម្រាប់ការជួលជំនួយ៖

ដែនកំណត់ប្រាក់ចំណូល

ប្រាក់ចំណូលក្នុងគ្រួសាររបស់អ្នក ត្រូវcបំពេញតាមលក្ខណៈនៃកម្រិតប្រាក់ចំណូលជាក់លាក់មួយ។ កម្រិតប្រាក់ចំណូលនេះ អាចខុសគ្នាទៅតាមទីកន្លែង និងទំហំគ្រួសារ។ ចុចត្រង់នេះដើម្បីមើលថាតើប្រាក់ចំណូលរបស់អ្នកស្ថិតនៅក្នុងដែនកំណត់នៃកម្មវិធី។ReducedIncome

ការលំបាកផ្នែកហិរញ្ញវត្ថុ

 មានសមាជិកម្នាក់ ឬច្រើននាក់ នៅក្នុងគ្រួសាររបស់អ្នក មានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺជាសាកល។ 

ERAProgramIcon_HouseholdUtilities

បញ្ហាបង់ថ្លៃជួលផ្ទះ

ឬថ្លៃទឹកភ្លើង៖ អ្នកមានបញ្ហាលំបាក ក្នុងការបង់ថ្លៃជួលផ្ទះ ឬថ្លៃទឹកភ្លើង។


ពាក្យសុំ


OnlineIcon

ដាក់ពាក្យតាមអ៊ិនធឺរណែត

យើងជឿជាក់ថាបញ្ហាប្រព័ន្ធដាក់ពាក្យសុំដែលយើងមាននៅពេលកម្មវិធីត្រូវបានដោះស្រាយត្រូវបានដោះស្រាយ។ ប្រសិនបើអ្នកមានបញ្ហាជាមួយពាក្យសុំនៅពេលអ្នកដាក់ពាក្យសូមហៅទៅភ្នាក់ងារសកម្មភាពសហគមន៍មូលដ្ឋានរបស់អ្នក។

ដើម្បីដាក់ពាក្យតាមអ៊ិនធរណេតសូមជ្រើសរើសស្រុកដែលអ្នកកំពុងរស់នៅខាងក្រោមហើយយើងនឹងនាំអ្នកទៅទីភ្នាក់ងារត្រឹមត្រូវ។

Current County:


Icon_Data

ការដាក់ពាក្យសុំក្រដាស
ទាញយកពាក្យសុំនៅទីនេះ។ អ្នកអាចដាក់ពាក្យសុំតាមអ៊ីមែលឬអ៊ីមែលទៅទីភ្នាក់ងារសកម្មភាពសហគមន៍មូលដ្ឋានរបស់អ្នក។ ប្រសិនបើអ្នកត្រូវការដាក់ពាក្យសុំក្រដាសសូមទូរស័ព្ទទៅ MaineHousing តាមរយៈលេខ 1-800-452-4668 ហើយយើងនឹងបញ្ជូនអ្នកទៅ។


សំណួរដែលសួរញឹកញាប់សំណួររបស់ភតិកៈ


សំណួរដែលអ្នកជួលផ្ទះឧស្សាហ៍សួរ

ប្រសិនបើខ្ញុំបានដាក់ពាក្យសុំកម្មវិធីនេះរួចហើយ តើខ្ញុំត្រូវដាក់ពាក្យម្តងទៀតទេ?

ទេ ប្រសិនបើអ្នកបានដាក់ពាក្យ និងត្រូវបានអនុម័ត ឬប្រសិនបើអ្នកបានដាក់ពាក្យហើយមិនទាន់បានឮអំពីពាក្យសុំរបស់អ្នកទេ មិនចាំបាច់ដាក់ពាក្យម្តងទៀតទេ! ប្រសិនបើអ្នកបានដាក់ពាក្យ ហើយត្រូវបានបដិសេធដោយផ្អែកលើថាតើបញ្ហាហិរញ្ញវត្ថុរបស់អ្នកទាក់ទងនឹង COVID សូមទាក់ទងភ្នាក់ងារសកម្មភាពសហគមន៍ ឬអង្គការផ្អែកលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះ។

តើខ្ញុំទូរស័ព្ទទៅសួរអ្នកណា បើខ្ញុំមានចម្ងល់អំពីកម្មវិធីនេះ?

បើអ្នកមានសំណួរទូទៅ អំពីកម្មវិធីនេះ សូមទូរស័ព្ទទៅ MaineHousing តាមរយៈលេខ 1-800-452-4668។ ប្រសិនបើអ្នកមានសំណួរជាក់លាក់ណាមួយអំពីពាក្យសុំរបស់អ្នក សូមទូរស័ព្ទទៅ CAA ក្នុងតំបន់របស់អ្នក ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះ។

តើគេអាចបណ្ដេញខ្ញុំចេញពីផ្ទះជួល ក្នុងពេលដែលខ្ញុំកំពុងរង់ចាំប្រាក់ជំនួយនេះដែរទេ?

បើអ្នកកំពុងប្រឈមនឹងការបណ្ដេញចេញ ឬភ័យខ្លាចគេអាចបណ្ដេញចេញ សូមទាក់ទងជំនួយផ្នែកច្បាប់ Pine Tree Legal Assistance) ឬសេវាផ្នែកច្បាប់សម្រាប់មនុស្សចាស់ (Legal Services for the Elderly)។ ពួកគេមានមូលនិធិសម្រាប់ជួយអ្នក ទោះបីជាអ្នកមិនលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានជំនួយពីកម្មវិធីនេះក៏ដោយ។

តើកម្មវិធីនេះ នឹងអស់លុយដែរឬទេ?

ទោះបីជាយើងមិនអាចធានាបានក៏ដោយ តែយើងរំពឹងថារដ្ឋម៉េន មានមូលនិធិគ្រប់គ្រាន់ ដើម្បីជួយអ្នកជួលផ្ទះទាំងអស់ ដែលមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានជំនួយនេះ។

តើអ្វីជាវគ្គថ្មីនៃជំនួយផ្នែកបង់ថ្លៃជួលផ្ទះនេះ?

បច្ចុប្បន្នភាពនៃកម្មវិធីនេះ ផ្តល់នូវអ្វីៗដូចខាងក្រោម៖

  • ឥឡូវនេះ កម្មវិធីនេះអាចជួយបង់ថ្លៃជួលផ្ទះរបស់អ្នក រហូតដល់ ១៨ 12 (កាលពីមុនតែ ១៥ ខែ)។
  • កម្មវិធីនេះ ជួយដល់អ្នកជួលផ្ទះ ដែលមានសិទ្ធិទទួលបានជំនួយនេះ និងដែលជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ (ពីមុនគឺទាល់តែដោយសារការឆ្លងរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩)។
  • យើងកំពុងផ្តល់មូលនិធិជំនួយផ្នែកច្បាប់ Pine Tree Legal Assistance សម្រាប់ជួយការពារក្តីឲ្យអ្នកជួលផ្ទះ ដែលជាប់រឿងក្តីនៃការបណ្ដេញចេញពីផ្ទះជួល។
  •  

តើខ្ញុំអាចរកព័ត៌មានបច្ចុប្បន្នភាពនៃកម្មវិធីនេះ នៅឯណា?

សូមបំពេញទម្រង់ខាងក្រោម ដើម្បីចូលរួមក្នុងបញ្ជីសារអេឡិចត្រូនិក (Email) របស់យើង សម្រាប់ព័ត៌មានបច្ចុប្បន្នភាពនៃជំនួយបន្ទាន់សម្រាប់ជួយបង់ថ្លៃជួលផ្ទះ។ យើងនឹងចែករម្លែកព័ត៌មានបច្ចុប្បន្នភាព អំពីកម្មវិធីនេះ តាមរយៈបញ្ជីសារអេឡិចត្រូនិក ដោយផ្សាយនៅទីនេះ និងនៅតាមបណ្ដាញផ្សព្វផ្សាយសង្គមរបស់យើង។

តើមានអ្វីកើតឡើង បើម្ចាស់ផ្ទះជួលរបស់ខ្ញុំ មិនព្រមចូលរួមក្នុងកម្មវិធីនេះ?

អ្នកនៅតែអាចដាក់ពាក្យសុំបាន។ ទោះបីជាម្ចាស់ផ្ទះជួលរបស់អ្នក មិនចូលរួម។ សូមដាក់ព័ត៌មានទំនាក់ទំនងរបស់គាត់ នៅក្នុងពាក្យសុំរបស់អ្នក។ កាលណាពួកគេទទួលបានការជូនដំណឹង ថាអ្នកបានដាក់ពាក្យសុំជំនួយនេះ ពួកគេនឹងមានពេល ៥-៧ ថ្ងៃ ដើម្បីបំពេញឯកសាររបស់ពួកគេ និងផ្ញើវាមកវិញ។ បើពួកគេមិនបំពេញឯកសារ ឬមិនទាក់ទងពួកយើង នោះពួកយើងនឹងទាក់ទងកិច្ចការនេះជាមួយអ្នក។


សំណួរអំពីដំណើរការនៃពាក្យសុំ

អ្នកអាចដាក់ពាក្យសុំតាមទំព័រនេះ ដោយវាសទៅខាងលើ រកមើលពាក្យដែលសរសេរថា "ពាក្យសុំ"

  • ដាក់ពាក្យតាមអនឡាញ៖ សូមចុចលើពាក្យដែលធ្លាក់ចុះមកក្រោម (dropdown menu) និងជ្រើសរើសសង្កាត់ (county) របស់អ្នក រួចចុច “ដាក់ពាក្យតាមអនឡាញឥឡូវនេះ” រួចបំពេញពាក្យសុំរបស់អ្នក។
  • ដាក់ពាក្យសុំតាមក្រដាស៖ អ្នកអាចទាញយកកម្មវិធីខាងលើដោយបោះពុម្ពវា។ សូមផ្ញើវាតាមប្រៃសណីយ៍ ឬនាំយកពាក្យសុំដែលបានបញ្ចប់របស់អ្នក និងច្បាប់ចម្លងដែលត្រូវការដើម្បីដាក់ពាក្យទៅកាន់ CAA ក្នុងតំបន់របស់អ្នក ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះ។ អ្នកអាចទូរស័ព្ទទៅ MaineHousing តាមលេខ 1-800-452-4668 ហើយយើងនឹងផ្ញើពាក្យសុំទៅអ្នក។
  •  

តើថ្ងៃណាដែលផុតកំណត់ដាក់ពាក្យសុំ?

ពាក្យសុំនឹងត្រូវទទួល ជាបណ្តើរៗ រហូតដល់ខែ កញ្ញា ឆ្នាំ ២០២២។

តើព័ត៌មានអ្វីខ្លះ ដែលខ្ញុំត្រូវការ ដើម្បីដាក់ពាក្យសុំ?

ទាំងម្ចាស់ផ្ទះ និងម្ចាស់ផ្ទះត្រូវផ្តល់ព័ត៌មាននៅពេលដាក់ពាក្យសុំជំនួយនេះ។ (ប្រសិនបើអ្នកជាអ្នកជួល ហើយម្ចាស់ផ្ទះរបស់អ្នកនឹងមិនចូលរួមទេ យើងអាចផ្ញើប្រាក់បញ្ចាំទៅអ្នក)។ អ្នកជួលត្រូវតែផ្តល់ព័ត៌មានមូលដ្ឋាន និងឆ្លើយសំណួរនៅលើពាក្យសុំ។ អ្នកត្រូវបញ្ចូលព័ត៌មានទំនាក់ទំនងរបស់ម្ចាស់ផ្ទះរបស់អ្នក។ អ្នកមិនចាំបាច់ផ្ទុកឡើងឯកសារណាមួយនៅពេលអ្នកដាក់ពាក្យ។ CAA ក្នុងតំបន់របស់អ្នក ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះនឹងទាក់ទងអ្នកដើម្បីធ្វើការជាមួយអ្នក ប្រសិនបើពួកគេត្រូវការព័ត៌មានបន្ថែម ឬឯកសារ។

ម្ចាស់ផ្ទះនឹងត្រូវបានទាក់ទងដោយ CAA ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះនៅពេលពួកគេបំពេញព័ត៌មាន និងឯកសារ។

ការបញ្ជាក់អំពីប្រាក់ចំណូល៖

ដើម្បីឲ្យទូទាត់ប្រាក់ដោយផ្ទាល់បាន ម្ចាស់ផ្ទះជួលរបស់អ្នក ត្រូវតែផ្ញើឯកសារ។ បើអ្នកមិនមានកិច្ចសន្យា ឬកិច្ចព្រមព្រៀងជួលផ្ទះ ម្ចាស់ផ្ទះជួលរបស់អ្នក នឹងត្រូវរកភ័ស្តុតាង ដើម្បីបញ្ជាក់ថាពួកគេជាម្ចាស់ទ្រព្យនោះ។ ពួកគេអាចប្រើប្រាស់បង្កាន់ដៃបង់ពន្ធ ឬប្លង់ផ្ទះ។ បើផ្ទះជួលរបស់អ្នក គ្រប់គ្រងដោយក្រុមហ៊ុន ពួកគេនឹងត្រូវរកភ័ស្តុតាងបញ្ជាក់ ថាពួកគេពិតជាគ្រប់គ្រងទ្រព្យនោះមែន។

តើម្ចាស់ផ្ទះជួលរបស់ខ្ញុំ ចាំបាច់ត្រូវផ្ញើឯកសារអ្វីឬទេ?

បាទ/ចាស។ បើអ្នកមិនមានឯកសារកិច្ចសន្យាជួលផ្ទះ ឬកិច្ចព្រមព្រៀងជួលផ្ទះ ម្ចាស់ផ្ទះជួលរបស់អ្នក ត្រូវតែផ្តល់ឯកសារដើម្បីបញ្ជាក់ថាពួកគេជាម្ចាស់កម្មសិទ្ធិនៃផ្ទះជួលនោះ។ ពួកគាត់អាចប្រើបង្កាន់ដៃបង់ពន្ធ ឬប្លង់ផ្ទះ។ បើម្ចាស់ផ្ទះជួលរបស់អ្នកជាក្រុមហ៊ុនគ្រប់គ្រងផ្ទះជួល ពួកគេនឹងត្រូវផ្តល់ឯកសារបញ្ជាក់ថាពួកគាត់គ្រប់គ្រងផ្ទះជួលនោះ។

ម្ចាស់ផ្ទះជួលរបស់អ្នក នឹងត្រូវផ្ញើទម្រង់ W9 និងបំពេញពាក្យសុំដាច់ដោយឡែកមួយ/ឯកសារបញ្ជាក់។ ម្ចាស់ផ្ទះជួលរបស់អ្នក នឹងទទួលបានអ៊ីម៉េលមួយ នៅពេលដែលពាក្យសុំរបស់អ្នក ត្រូវបានទាញចេញពីប្រព័ន្ធកម្មវិធី ដែលត្រួតពិនិត្យព័ត៌មានទាំងនេះ។

តើមានអ្វីកើតឡើង ក្រោយខ្ញុំដាក់ពាក្យសុំរបស់ខ្ញុំរួច?

បើដាក់ពាក្យតាមអនឡាញ៖ បន្ទាប់ពីដាក់ស្នើកម្មវិធីរបស់អ្នក ប្រព័ន្ធកម្មវិធីនឹងផ្ញើមកអ្នកនូវទំព័រមួយដែលមានព័ត៌មានបន្ថែមអំពីអ្វីដែលនឹងកើតឡើងបន្ទាប់។ នៅពេលដែល CAA ឬស្ថាប័នដែលមានមូលដ្ឋានលើវប្បធម៌របស់អ្នកដែលចូលរួមក្នុងកម្មវិធីនេះចាប់ផ្តើមទាញយកកម្មវិធីសម្រាប់ពិនិត្យ អ្នកនឹងទទួលបានអ៊ីមែលដែលបញ្ជាក់ថាពួកគេកំពុងពិចារណាលើពាក្យសុំរបស់អ្នក។ ដំណើរការនេះអាចចំណាយពេល 4-6 សប្តាហ៍។ អ្នកក៏នឹងទទួលបានអ៊ីមែលផងដែរ នៅពេលដែល CAA ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះបានយល់ព្រម ឬបដិសេធកម្មវិធីជំនួយការជួលនេះ។ CAA ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះគ្រប់គ្រងកម្មវិធីនេះនៅកម្រិតមូលដ្ឋាន។ ដូច្នេះអ្នកគួរតែទូរស័ព្ទទៅពួកគេប្រសិនបើអ្នកមានសំណួរ។ អ្នកអាចចុចទីនេះដើម្បីចូលទៅកាន់វិបផតថលអតិថិជន ERA ដើម្បីតាមដានវឌ្ឍនភាពនៃកម្មវិធីរបស់អ្នក។

បើអ្នកដាក់ពាក្យសុំជាក្រដាស៖ អ្នកនឹងទទួលបានអ៊ីម៉េលមួយ ឬទូរស័ព្ទ។ ពួកគេនឹងទូរស័ព្ទទៅអ្នក ឬផ្ញើអ៊ីម៉េលទៅអ្នក កាលណាពួកគេទទួលបានពាក្យសុំរបស់អ្នក។ ពួកគេនឹងផ្ញើអ៊ីម៉េល ឬទូរស័ព្ទទៅនឹង ដើម្បីប្រាប់អ្នក បើពួកគេយល់ព្រម ឬបដិសេសពាក្យសុំរបស់អ្នក។ បើអ្នកមានអ៊ិនធើណិតប្រើ អ្នកអាចបើកមើលគេហទំព័រ ERA client portal ដើម្បីពិនិត្យមើលដំណើរការនៃពាក្យសុំរបស់អ្នក។

តើម្ចាស់ផ្ទះជួលរបស់ខ្ញុំនឹងទទួលបានប្រាក់ថ្លៃជួលផ្ទះនោះដោយរបៀបណា?

នៅពេលដែល CAA ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះបានទទួលឯកសារចាំបាច់ពីអ្នក និងម្ចាស់ផ្ទះរបស់អ្នក ពួកគេនឹងពិនិត្យមើល និងយល់ព្រមលើពាក្យសុំរបស់អ្នក។ បន្ទាប់មកពួកគេនឹងផ្ញើប្រាក់ទៅម្ចាស់ផ្ទះរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើបាន ទាំងតាមរយៈមូលប្បទានប័ត្រ ឬដោយផ្ទាល់។ អ្នកនឹងដឹងព័ត៌មាននេះ នៅពេលដែលពាក្យសុំរបស់អ្នកត្រូវបានអនុម័ត។ ប្រសិនបើម្ចាស់ផ្ទះរបស់អ្នកមិនចូលរួមនោះ CAA ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះនឹងធ្វើការជាមួយអ្នកដើម្បីបង់ប្រាក់។

តើខ្ញុំធ្វើយ៉ាងដូចម្ដេច ដើម្បីបញ្ជាក់ថា ខ្ញុំជួបការលំបាកក្នុងការរកប្រាក់បង់ថ្លៃជួលផ្ទះ និងថ្លៃទឹកភ្លើង?

អ្នកមិនត្រូវការធ្វើអ្វីទាំងអស់ ក្រៅតែពីបង្ហាញសេចក្តីជូនដំណឹងអំពីការខកខានមិនបានបង់ថ្លៃជួលផ្ទះ ឬថ្លៃទឹកភ្លើងនោះ។ បើអ្នកមិនអាចមានលទ្ធភាពបង់ថ្លៃជួលផ្ទះបាន ប៉ុន្តែត្រូវការជំនួយសម្រាប់បង់បន្តពីរបីខែទៅមុខទៀត នៅពេលដែលដាក់ពាក្យសុំរបស់អ្នក មានន័យថាអ្នកកំពុងចុះហត្ថលេខាលើលិខិតផ្លូវច្បាប់មួយ ប្រាប់ថាអ្នកត្រូវការជំនួយ។ យើងមិនអាចបង់ថ្លៃទឹកភ្លើងទៅថ្ងៃខាងមុខបានទេ ព្រោះយើងត្រូវការឯកសារក្នុងពេលបច្ចុប្បន្ន ដើម្បីទូទាត់ថ្លៃទឹកភ្លើង ទៅក្រុមហ៊ុនទឹកភ្លើងនោះ។

ខ្ញុំអត់មានម៉ាស៊ីនស្កែន និងមានតែឯកសារជាក្រដាស ដែលខ្ញុំត្រូវការដាក់ពាក្យសុំនេះ។ តើខ្ញុំធ្វើយ៉ាងដូចម្តេច?

អ្នកអាចថតរូបឯកសារជាមួយទូរស័ព្ទដៃរបស់អ្នក ហើយផ្ញើវាទៅ CAA ក្នុងតំបន់របស់អ្នក ឬស្ថាប័នដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះតាមរយៈតំណភ្ជាប់ដែលបានផ្តល់ឱ្យអ្នក ឬតាមអ៊ីមែល។ អ្នកក៏អាចធ្វើច្បាប់ចម្លងនៃឯកសារទាំងនោះ ហើយដាក់វាចូល ឬផ្ញើវាទៅ CAA ក្នុងតំបន់របស់អ្នក ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះតាមប្រៃសណីយ៍។ 

ខ្ញុំត្រូវការជំនួយក្នុងការជួយបំពេញពាក្យសុំនេះ។ តើមាននរណាអាចជួយខ្ញុំបានឬទេ?

បាទ។ អ្នកអាចទូរស័ព្ទទៅ CAA ក្នុងតំបន់របស់អ្នក ឬអង្គការផ្អែកលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះ។ បន្ទាប់មកពួកគេនឹងជួយអ្នកបំពេញពាក្យសុំរបស់អ្នកតាមទូរស័ព្ទ។ អ្នកក៏អាចពឹងផ្អែកលើសមាជិកគ្រួសារ ឬមិត្តភក្តិរបស់អ្នក ដើម្បីជួយអ្នកបំពេញពាក្យសុំនេះតាមអ៊ីនធឺណិត។

 

សំណួរអំពីភាពអាចមានសិទ្ធិទទួលបានជំនួយ

តើនរណាមានសិទ្ធិទទួលបានជំនួយបង់ថ្លៃជួលផ្ទះនេះ?

អ្នកដាក់ពាក្យសុំជាអ្នកជួលផ្ទះ ត្រូវបំពេញតាមលក្ខខណ្ឌទាំងអស់នេះ មុននឹងទទួលបានជំនួយបង់ថ្លៃជួលផ្ទះ៖

  • ប្រាក់ចំណូលសម្រាប់សមាជិកគ្រួសាររបស់អ្នក ត្រូវបំពេញតាមលក្ខខណ្ឌនៃកម្រិតប្រាក់ចំណូលជាក់លាក់មួយ។ កម្រិតប្រាក់ចំណូលនេះ មានភាពខុសគ្នាទៅតាមទីកន្លែង និងទំហំគ្រួសារ។ សូមចុចនៅទីនេះ ដើម្បីមើលអំពីកម្រិតប្រាក់ចំណូល។ 
  • អ្នកត្រូវតែជួបការលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃការរាតត្បាតជាសាកលនេះ (ចាប់ផ្តើមពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២០)។
  • អ្នកត្រូវតែជួបការលំបាកក្នុងការបង់ថ្លៃជួលផ្ទះ ឬថ្លៃទឹកភ្លើង។ អ្នកអាចមានសិទ្ធិទទួលបានជំនួយនេះដែរ បើអ្នកជាមនុស្សគ្មានផ្ទះសម្តែង។

 

ខ្ញុំរស់នៅក្នុងផ្ទះដែលរដ្ឋជួយ។ តើខ្ញុំអាចដាក់ពាក្យសុំបានទេ?

បាទ។ មុនពេលអ្នកដាក់ពាក្យ ត្រូវប្រាកដថាប្រាប់អ្នកគ្រប់គ្រងកម្មវិធីលំនៅដ្ឋានដែលអ្នកឧបត្ថម្ភ ដើម្បីឱ្យពួកគេអាចធ្វើការផ្លាស់ប្តូរការជួលរបស់អ្នកប្រសិនបើចាំបាច់។

តើខ្ញុំត្រូវស្ថិតក្នុងស្ថានភាពគ្មានការងារធ្វើសិន ទើបអាចមានសិទ្ធិទទួលបានជំនួយនេះ?

ទេ។ ឲ្យតែអ្នកបំពេញតាមលក្ខខណ្ឌរបស់កម្មវិធីនេះ អ្នកមិនចាំបាច់ទាល់តែអត់ការងារធ្វើ ទើបអាចមានសិទ្ធិទទួលបានជំនួយពីកម្មវិធីនេះនោះទេ។

ខ្ញុំត្រូវកាត់បន្ថយម៉ោងធ្វើការរបស់ខ្ញុំ/បង្កើនថ្លៃចំណាយ ដោយសារតែបញ្ហាមើលថែទាំកូន ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ តើខ្ញុំអាចដាក់ពាក្យសុំបានទេ?

បាទ/ចាស។

ខ្ញុំរស់នៅផ្ទះចល័ត និងជួលដី ដែលខ្ញុំកំពុងនៅនេះ។ តើខ្ញុំអាចដាក់ពាក្យសុំជំនួយនេះបានដែរឬទេ?

បាទ/ចាស។ កម្មវិធីនេះ នឹងផ្តល់ជំនួយដើម្បីទូទាត់ថ្លៃជួលដី និង/ឬ ថ្លៃជួលផ្ទះចល័ត។ ប៉ុន្តែថ្លៃឧទ្យាន កម្មវិធីនេះមិនជួយទេ។

ខ្ញុំមិនមែនជាអ្នកនៅផ្ទះជួលទេ។ ខ្ញុំកំពុងបង់រម្លស់ផ្ទះ។ តើមានកម្មវិធីណាមួយ ត្រូវស្ថានភាពខ្ញុំទេ?

គួរឲ្យសោកស្ដាយ កម្មវិធីជំនួយសង្គ្រោះបន្ទាន់ថ្លៃជួលផ្ទះនេះ ជួយតែអ្នកជួលផ្ទះប៉ុណ្ណោះ។ ការិយាល័យការពារអ្នកប្រើប្រាស់នៃរដ្ឋម៉េន នឹងបើកកម្មវិធីជំនួយមូលនិធិម្ចាស់ផ្ទះ។ ពួកគេនឹងផ្សាយព័ត៌មានបច្ចុប្បន្នភាពនៅទីនេះ។  អ្នកអាចទូរស័ព្ទទៅពួកគេបានដែរ តាមរយៈលេខ 1-888-664-2569។

តើធ្វើយ៉ាងដូចម្តេច បើខ្ញុំអត់មានប្រាក់ចំណូល? តើខ្ញុំនៅតែអាចដាក់ពាក្យសុំនេះបានដែរឬទេ? តើខ្ញុំត្រូវផ្ញើឯកសារអ្វីខ្លះដែរ?

បើអ្នកអត់មានប្រាក់ចំណូល អ្នកនៅតែអាចដាក់ពាក្យសុំជំនួយនេះបាន។ អ្នកនឹងត្រូវចុះហត្ថលេខាលើឯកសារផ្លូវច្បាប់មួយ ដោយប្រាប់ថាអ្នកអត់មានប្រាក់ចំណូល។

ខ្ញុខ្ញុំបានខ្ចីលុយដើម្បីបង់ថ្លៃជួល/អគ្គិសនី ឬខ្ញុំបានបង់ថ្លៃជួល/អគ្គិសនីដោយប្រើកាតឥណទាន។ តើខ្ញុំអាចទទួលបានសំណងតាមរយៈកម្មវិធីនេះបានទេ?

ទេ យើងមិនអាចយកលុយរបស់អ្នកមកវិញបានទេ។ កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីជួយអ្នកបង់ថ្លៃជួល និងអគ្គិសនីដែលអ្នកនៅតែជំពាក់។ ប៉ុន្តែយើងចាត់ទុកតម្រូវការខ្ចីប្រាក់ដើម្បីបង់ថ្លៃជួលដើម្បីបញ្ជាក់ពីការជួលរបស់អ្នក។ អ្នកក៏ត្រូវតែបំពេញតាមតម្រូវការនៃសិទ្ធិទទួលបាននេះ។ 

តើខ្ញុំត្រូវតែបាត់បង់ការងារជាមុនសិន ឬ ត្រូវតែថយប្រាក់ចំណូលជាមុនសិន ទើបអាចដាក់ពាក្យសុំបាន?

ទេ។ អ្នកគ្រាន់តែត្រូវបំពេញតាមលក្ខខណ្ឌនៃប្រាក់ចំណូល តស៊ូផ្នែកហិរញ្ញវត្ថុក្នុងការរាតត្បាតនៃកូវីដ-១៩ ហើយពិបាកក្នុងការបង់ថ្លៃជួល ឬអគ្គិសនី។ 

ចុះបើប្រាក់ចំណូលខ្ញុំលើសកម្រិត នៅក្នុងតំបន់ខ្ញុំ? តើមានអ្វីដែលខ្ញុំអាចធ្វើបាន?

សូមពិភាក្សាជាមួយមន្រ្តី CAA ក្នុងតំបន់របស់អ្នក ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះសម្រាប់ព័ត៌មានបន្ថែម។ 

ខ្ញុំកំពុងជួលផ្ទះគេមែន ប៉ុន្តែនឹងក្លាយជាម្ចាស់ផ្ទះ។ តើខ្ញុំអាចដាក់ពាក្យបានទេ?

បាទ/ចាស។ អ្នកអាចដាក់ពាក្យសុំបាន ឲ្យតែអត់មានសមាជិកណាម្នាក់នៅក្នុងគ្រួសារអ្នក ដែលជាម្ចាស់ផ្ទះដែលអ្នកជួលនោះ ឬ អត់កំពុងបង់រម្លស់ផ្ទះដែលកំពុងជួលនោះ។ អ្នកឬម្ចាស់ផ្ទះជួលរបស់អ្នក នឹងត្រូវផ្តល់កិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងជួលផ្ទះនោះ។

ខ្ញុំជួលផ្ទះពីម្តាយឳពុករបស់ខ្ញុំ ឬបងប្អូនខ្ញុំ។ តើខ្ញុំអាចដាក់ពាក្យសុំនេះបានដែរទេ?

អ្នកអាចដាក់ពាក្យសុំបាន បើអ្នករស់នៅក្នុងបន្ទប់ដាច់ដោយឡែកពីម្ចាស់ផ្ទះ។ នេះមានន័យថា អ្នកត្រូវមានផ្ទះបាយ និងបន្ទប់ទឹកដាច់ដោយឡែក។ អ្នកត្រូវតែមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាមុន និងភ័ស្តុតាងអំពីប្រវត្តិនៃការទូទាត់ថ្លៃបង់ជួលផ្ទះបែបស៊ីសង្វាក់គ្នាមួយ។

អ្នកមិនមានសិទ្ធិទទួលបានជំនួយនេះទេ បើអ្នកជាបងប្អូន និងបង់ប្រាក់ដោយមិនផ្លូវការ។ បើអ្នកមិនច្បាស់រឿងនេះ សូមអ្នកទាក់ទង MaineHousing តាមរយៈទូរស័ព្ទលេខ 1-800-452-4668 បន្ទាប់មកយើងខ្ញុំនឹងអាចជួយ។

ខ្ញុំមានអ្នកនៅបន្ទប់ជាមួយ និងត្រូវការជំនួយបង់ថ្លៃជួលផ្ទះ ប៉ុន្តែអ្នកនៅបន្ទប់ជាមួយខ្ញុំនោះ មិនត្រូវការ។ តើខ្ញុំអាចដាក់ពាក្យសុំបានដែរឬទេ?

បាទ/ចាស។ អ្នកអាចដាក់ពាក្យសុំជួយបង់ថ្លៃជួលផ្ទះ ដែលជាចំណែករបស់អ្នក។ អ្នកមិនចាំបាច់បញ្ចូលប្រាក់ចំណូលរបស់អ្នកនៅបន្ទាប់ជាមួយអ្នកនោះ នៅក្នុងពាក្យសុំរបស់អ្នកនោះទេ។ ម្ចាស់ផ្ទះរបស់អ្នក នឹងទទួលបានប្រាក់បង់ថ្លៃជួលផ្ទះក្នុងចំណែករបស់អ្នក បើអ្នកទទួលបានជំនួយនេះ។ បើអ្នកបង់ថ្លៃជួលផ្ទះនេះទៅម្ចាស់ផ្ទះជួលដោយផ្ទាល់ ម្ចាស់ផ្ទះរបស់អ្នកត្រូវផ្តល់ឯកសារជាក់លាក់មួយចំនួន។ ពួកគេនឹងទទួលបានព័ត៌មាននោះ តាមអ៊ីម៉េល នៅពេលដែលអ្នកដាក់ពាក្យសុំនេះ។ បើអ្នកបង់ថ្លៃជួលផ្ទះទៅអ្នកនៅបន្ទប់ជាមួយអ្នក អ្នកត្រូវផ្ញើឯកសារអំពីប្រវត្តិនៃការបង់ប្រាក់នេះ។

តើខ្ញុំត្រូវតែមានបញ្ហាបង់ថ្លៃផ្ទះជួលយឺតយ៉ាវសិន ទើបអាចដាក់ពាក្យសុំបាន?

ទេ អ្នកអាចស្នើសុំជំនួយដោយបង់ថ្លៃជួលមុន និង/ឬជួលនាពេលខាងមុខ។ អ្នកអាចស្នើសុំជំនួយនេះរហូតដល់ 12 ខែនៃការជួល រួមទាំងការជួលពីមុនរហូតដល់ថ្ងៃទី 13 ខែមីនា ឆ្នាំ 2020 ប្រសិនបើចាំបាច់ និងសម្រាប់រយៈពេលបីខែបន្ទាប់សម្រាប់ជំនួយតែម្តង។ 


សំណួរអំពីកម្មវិធីជំនួយនេះជួយអ្វីខ្លះ

តើជំនួយសង្គ្រោះនេះមានអ្វីខ្លះ?

កម្មវិធីជំនួយសង្គ្រោះបន្ទាន់នេះអាចជួយអ្នកបង់ថ្លៃជួលរបស់អ្នក និងវិក្កយបត្រទឹកមួយចំនួនដែលជំពាក់ចាប់ពីថ្ងៃទី 13 ខែមីនា ឆ្នាំ 2020។ កម្មវិធីនេះនឹងជួយរហូតដល់បីខែសម្រាប់ការជួលបន្ទាប់សម្រាប់មួយពេល។ ថ្លៃអគ្គិសនី និងថ្លៃជួលត្រូវបានរួមបញ្ចូលក្នុងកម្មវិធីនេះ។

តើកម្មវិធីនេះអាចជួយបង់ថ្លៃជួលផ្ទះក្នុងមួយខែប៉ុន្មានសម្រាប់ខ្ញុំ?

មិនមានដែនកំណត់ប្រចាំខែសម្រាប់ជំនួយការជួលនេះទេ។ ប្រសិនបើអ្នកមានសិទ្ធិទទួលបានជំនួយ កម្មវិធីនេះនឹងជួយបង់ថ្លៃជួលដែលបានព្រមព្រៀងគ្នានៅក្នុងការជួលរបស់អ្នក។ អ្នកអាចស្នើសុំការសងថ្លៃជួលបានរហូតដល់ថ្ងៃទី 13 ខែមីនា ឆ្នាំ 2020 និងសម្រាប់រយៈពេលបីខែបន្ទាប់សម្រាប់រយៈពេលមួយ។ ឧទាហរណ៍ អ្នកអាចដាក់ពាក្យនៅខែសីហា ឆ្នាំ 2021 ហើយវានឹងជួយបង់ថ្លៃជួលសម្រាប់ខែកញ្ញា តុលា និងវិច្ឆិកា 2021 និងការជួលពីមុនដែលអ្នកជំពាក់។ កម្មវិធីនេះអាចជួយបង់ថ្លៃជួលសរុបរយៈពេល 12 ខែ និង/ឬអគ្គិសនី។ 

តើខ្ញុំនៅតែអាចទទួលបានជំនួយ សម្រាប់បង់ថ្លៃជួលផ្ទះរបស់ខ្ញុំ ក្រោយបីខែ បន្ទាប់ពីកម្មវិធីនេះជួយបង់ដែរឬទេ?

បាទ។ អ្នកអាចទទួលបានជំនួយការជួលសរុបរហូតដល់ 12 ខែ។ នៅចុងបញ្ចប់នៃបីខែដំបូង ភ្នាក់ងារសកម្មភាពសហគមន៍របស់អ្នកនឹងទាក់ទងអ្នក ហើយសួរថាតើអ្នកនៅតែត្រូវការជំនួយដែរឬទេ។ បន្ទាប់មក អ្នកអាចទទួលបានជំនួយរហូតដល់បីខែទៀត ដើម្បីជួយបង់ថ្លៃជួល/អគ្គិសនីរបស់អ្នក។

តើខ្ញុំអាចដាក់ពាក្យសុំមូលនិធិ ដើម្បីជួយបង់ថ្លៃទឹកភ្លើងបានដែរឬទេ ទោះបីខ្ញុំមិនត្រូវការជំនួយបង់ថ្លៃផ្ទះជួល?

បាទ/ចាស។ អ្នកជួលផ្ទះអាចដាក់ពាក្យសុំជំនួយបង់ថ្លៃទឹកភ្លើង ទោះបីជាពួកគាត់មិនត្រូវការជំនួយបង់ថ្លៃជួលផ្ទះ។ អ្នកនឹងត្រូវបង្ហាញចំនួនទឹកប្រាក់ពីមុន និងឥឡូវនេះដែលនៅជំពាក់គេ ដោយផ្តល់ឯកសារក្នុងពេលថ្មីៗ ពីក្រុមហ៊ុនទឹកភ្លើង។

តើកម្ពុជាវិធីនេះអាចជួយបង់ថ្លៃទឹកភ្លើងទៅថ្ងៃខាងមុខ ដូចករណីបង់ថ្លៃជួលផ្ទះដែរឬទេ?

ទេ។ យើងត្រូវការឯកសារ ឬវិកយបត្រក្នុងពេលឥឡូវ ដើម្បីបង់ទៅក្រុមហ៊ុនទឹកភ្លើងរបស់អ្នក។


សំណួរម្ចាស់ផ្ទះ

តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេចបើអ្នកជួលផ្ទះខ្ញុំ គាត់ដាក់ពាក្យសុំជំនួយ?

អ្នកត្រូវតែឆ្លើយតបទៅ CAA ក្នុងតំបន់របស់អ្នក ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះក្នុងរយៈពេលជាក់លាក់មួយ: 5 ថ្ងៃប្រសិនបើពួកគេទូរស័ព្ទមក ឬផ្ញើអ៊ីមែលមកអ្នក ឬ 7 ថ្ងៃប្រសិនបើពួកគេទាក់ទងអ្នកតាមអ៊ីមែល។ បើអ្នកមិនឆ្លើយតបក្នុងរយៈពេលកំណត់នោះទេ អ្នកជួលផ្ទះរបស់អ្នកនឹងទទួលបានមូលនិធិពីកម្មវិធីនេះជំនួសអ្នក។

តើខ្ញុំយល់ព្រមធ្វើតាមអ្វីខ្លះ បើខ្ញុំចូលរួម?

កាលណាអ្នកចូលរួមក្នុងកម្មវិធីនេះ អ្នកយល់ព្រមថានឹងមិនចាត់ការណាមួយ ក្នុងការបណ្ដេញអ្នកជួលផ្ទះរបស់អ្នក ដោយសារតែការមិនបានបង់ថ្លៃជួលផ្ទះ ឬថ្លៃចំណាយដែលពាក់ព័ន្ធផ្សេងទៀត នៅក្នុងខែណាក៏ដោយ ចាប់ពីខែ មីនា ឆ្នាំ ២០២០ រហូតដល់ពេលនេះ ឬសម្រាប់ខែទាំងឡាយ ដែលបានការបង់ប្រាក់ពីកម្មវិធីនេះ។ អ្នកយល់ព្រមដែរ ថានឹងមិនដំឡើងថ្លៃជួលផ្ទះពីអ្នកជួលផ្ទះរបស់អ្នក ឲ្យលើសពី ៥% នៅក្នុងរយៈពេល ១២ខែ។ បើអ្នកជួលផ្ទះរបស់អ្នក ជាអ្នកជួលផ្ទះអណ្តែត (at will) ឬនឹងក្លាយជាអ្នកជួលផ្ទះអណ្តែត អ្នកយល់ព្រមថាមិនចាត់ការបណ្ដេញគាត់ ក្នុងអំឡុងខែដែលកម្មវិធីជំនួយបន្ទាន់សម្រាប់បង់ថ្លៃជួលផ្ទះ បានទូទាត់ប្រាក់ឲ្យអ្នកនោះឡើយ។

តើខ្ញុំអាចដាក់ពាក្យជំនួយថ្លៃជួលផ្ទះនេះ ជំនួសអ្នកជួលផ្ទះរបស់ខ្ញុំបានដែរឬទេ?

អ្អ្នកអាចជួយអ្នកជួលរបស់អ្នកក្នុងការបំពេញពាក្យសុំ។ អ្នកអាចចាប់ផ្តើមដំណើរការពាក្យសុំដោយទូរស័ព្ទទៅ CAA ក្នុងតំបន់របស់អ្នក ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះ ហើយស្នើសុំពាក្យសុំម្ចាស់ផ្ទះ។ បន្ទាប់មកអ្នកនឹងត្រូវបំពេញពាក្យសុំហើយបញ្ជូនវា។ CAA ក្នុងតំបន់របស់អ្នក ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះនឹងទាក់ទងអ្នកជួលរបស់អ្នក។

តើមានកម្រិតចំនួនអ្នកជួលផ្ទះប៉ុន្មាននាក់ឬទេ ដើម្បីប្រើប្រាស់កម្មវិធីនេះ?

ទេ។

តើគេនឹងទូទាត់ប្រាក់ឲ្យខ្ញុំដោយរបៀបណា?

អាស្រ័យលើព័ត៌មានអ្វីខ្លះ ដែលអ្នកបានផ្ដល់នៅលើពាក្យសុំ និងកិច្ចព្រមព្រៀង អ្នកនឹងទទួលបានប្រាក់តាមរយៈការផ្ញើដោយផ្ទាល់ចូលកុងធនាគារ ឬតាមរយៈសែក។

ចុះបើខ្ញុំទទួលបានប្រាក់ទូទាត់សម្រាប់ពីបីខែខាងមុខរួចហើយ ប៉ុន្តែអ្នកជួលផ្ទះរបស់ខ្ញុំរើចេញ? តើខ្ញុំត្រូវសងប្រាក់នេះទៅកម្មវិធីវិញដែរឬទេ?

បាទ/ចាស។ អ្នកត្រូវសងប្រាក់នោះទៅកម្មវិធីវិញ ឲ្យគ្រប់ទៅតាមចំនួនខែដែលអ្នកជួលផ្ទះរបស់អ្នក មិននៅជួលផ្ទះរបស់អ្នកតទៅទៀត។

ចុះបើខ្ញុំសម្រេចថាខ្ញុំមិនចង់ចូលរួម?

យើងសង្ឃឹមថាម្ចាស់ផ្ទះចង់ចូលរួមក្នុងកម្មវិធីនេះ។ ប៉ុន្តែយើងមិនអាចតម្រូវឱ្យពួកគេចូលរួមបានទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជួលរបស់អ្នកអាចដាក់ពាក្យសុំកម្មវិធីនេះដោយគ្មានអ្នក ហើយពួកគេនឹងទទួលបានជំនួយ។ ប្រសិនបើអ្នកមិនចង់ចូលរួមទេ សូមអនុញ្ញាតឱ្យ CAA ក្នុងស្រុករបស់អ្នក ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះដឹងពីពេលដែលពួកគេទាក់ទងអ្នក។

ចុះបើអ្នកជួលផ្ទះរបស់ខ្ញុំមិនព្រមចូលរួម? តើខ្ញុំនៅតែអាចដាក់ពាក្យសុំជំនួសពួកគេបានដែរទេ?

យើងសង្ឃឹមថាអ្នកជួលផ្ទះរបស់អ្នកនឹងចូលរួម។ ប៉ុន្តែ យើងមិនអាចធ្វើឲ្យពួកគាត់ដាក់ពាក្យសុំបាននោះទេ។ អ្នកមិនអាចដាក់ពាក្យសុំជំនួសពួកគាត់នោះឡើយ។

តើអ្នកជួលផ្ទះរបស់ខ្ញុំអាចប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចបានដែរឬទេ បើពាក្យសុំរបស់ពួកគេត្រូវបានបដិសេធ?

បាទ។ ប្រសិនបើភតិកៈរបស់អ្នកចង់ប្តឹងឧទ្ធរណ៍ការសម្រេចចិត្តនោះ ពួកគេអាចទូរស័ព្ទទៅអង្គការដែលមានមូលដ្ឋានលើមូលដ្ឋាន ឬវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះ ហើយប្រាប់ពួកគេថាអ្នកជួលចង់ប្តឹងតវ៉ា។ CAA ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ផ្សេងទៀតដែលចូលរួមក្នុងកម្មវិធីនេះនឹងពិនិត្យមើលពាក្យសុំរបស់ពួកគេ។ ប្រសិនបើ CAA ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលចូលរួមក្នុងកម្មវិធីនេះសម្រេចចិត្តបើមិនដូច្នេះទេ អ្នកជួលរបស់អ្នកអាចដាក់ពាក្យបណ្តឹងបន្ថែមតាមរយៈ MaineHousing ដោយទូរស័ព្ទទៅលេខ 1-800-452-4668។

តើខ្ញុំអាចប្តឹងជំទាស់សេចក្ដីសម្រេចរបស់ភ្នាក់ងារ CAA ឬអង្គការដែលមានមូលដ្ឋានលើវប្បធម៌ដែលពាក់ព័ន្ធក្នុងការសម្រេចចិត្តកម្មវិធីក្នុងនាមខ្ញុំ?

ទេ។ ប៉ុន្តែ អ្នកអាចផ្តួចផ្តើមបណ្តឹងជំទាស់នេះ ជំនួសមុខខ្លួនឯង។

អ្នកជួលផ្ទះរបស់ខ្ញុំបានដាក់ពាក្យជំនួយពីកម្មវិធីនេះ ហើយក្រោយមកគាត់រើចេញ។ ពួកគាត់នៅជំពាក់/មិនបានបង់ថ្លៃជួលផ្ទះ។ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច?

សូមបំពេញឯកសារទៅតាមការស្នើសុំ។ យើងនឹងសង/ទូទាត់ថ្លៃជួលផ្ទះដែលនៅជំពាក់នោះ បើអ្នកជួលផ្ទះរបស់អ្នករស់នៅក្នុងផ្ទះរបស់អ្នក នៅពេលដែលពួកគាត់បានដាក់ពាក្យសុំជំនួយ និងពួកគាត់មានសិទ្ធិទទួលបានជំនួយពីកម្មវិធីនេះ។If you are worried that someone you know has applied for this program and doesn’t really need help, you can contact the Maine State Auditor’s Fraud Hotline to make a report. MaineHousing also reserves the right to randomly select applications and request supporting documentation to check for program eligibility.MaineHousing does not discriminate on the basis of race, color, religion, sex or gender, sexual orientation, gender identity or expression, national origin, ancestry, disability, age, marital status or receipt of public assistance in the admission or access to or treatment in its programs and activities. In employment, MaineHousing does not discriminate on the basis of race, color, religion, sex or gender, sexual orientation, gender identity or expression, national origin, ancestry, age, disability or genetic information. MaineHousing will provide appropriate communication auxiliary aids and services upon sufficient notice. MaineHousing will also provide this document in alternative formats upon sufficient notice. MaineHousing has designated the following person responsible for coordinating compliance with applicable federal and state nondiscrimination requirements and addressing grievances: Lauren Bustard, Maine State Housing Authority, 26 Edison Drive, Augusta, Maine 04330, Telephone Number 1-800-452-4668 (voice in state only), (207) 626-4600 (voice) or Maine Relay 711.


@2022 MaineHousing. All Rights Reserved. 
MaineHousing does not support or endorse external links. 
Facebook Icon   Twitter Icon  Instagram Icon  Pinterest Icon
26 Edison Drive, Augusta ME 04330
(800) 452-4668 \ (207) 626-4600
Fax (207) 626-4678 \ Maine Relay 711